ការិយាល័យកុងស៊ុលនៃស្ថានទូតអាមេរិកនឹងបិទដំណើរការនៅថ្ងៃទី ២២ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៧។ ការិយាល័យយើងខ្ញុំនឹងបើកដំណើរការសម្រាប់តែសេវាកម្មបន្ទាន់ប៉ុណ្ណោះ។ សូមផ្ញើជាសំណួរផ្សេងៗសម្រាប់សេវាកម្មទូទៅមកកាន់អ៊ីម៉ែលការិយាល័យកុងស៊ុលដែលមានដូចខាងក្រោម៖ 
១. សម្រាប់សេវាកមុ្មអ្នកមានសញ្ជាតិអាមេរិក៖ ACSPhnomPenh@state.gov
២. សម្រាប់សេវាកម្មទិដ្ឋាការប្រភេទអន្តោប្រវេសន៍ (រួមទាំងប្រភេទគូដណ្តឹង)៖ IVPhnomPenh@state.gov
៣. សម្រាប់សេវាកម្មទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (ទេសចរណ៍ ជំនួញ ឬសិស្ស/និស្សិត)៖ support-cambodia@ustraveldocs.com

ព័ត៌មានសំខាន់៖
“គោលការណ៍ហាមពាក់វ៉ែនតា” នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រោមគោលការណ៍នេះ ផ្នែកកិច្ចការកុងស៊ុល (CA) នឹងឈប់ទទួលយករូបថតរបស់បេក្ខជនដាក់ពាក្យសុំទិដ្ឋាការនិងលិខិតឆ្លងដែនទាំងឡាយណា ដែលមានពាក់វ៉ែនតា ប៉ុន្តែអាចលើកលែងបានក្នុងករណីកម្រមួយចំនួនដែលមានឯកសារបញ្ជាក់សុខភាព។

ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ទៅ ការយកពាក្យសុំទិដ្ឋាការសាជាថ្មីមកដាក់តាមរយៈប្រព័ន្ធលើកលែងការសម្ភាសន៍ (IWP) នឹងទទួលយកនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង១-៣រសៀល។
បេក្ខជនទិដ្ឋាការដែលធ្លាប់ទទួលបានទិដ្ឋាការកាលពីពេលកន្លងមក ហើយទិដ្ឋាការបស់ពួកគេបានផុតសុពលភាព ក្នុងកំឡុងពេល១២ខែ (មួយឆ្នាំ) នេះ អាចសុំទិដ្ឋាការសាជាថ្មីទៀតបាន ដោយមិនចាំបាច់អញ្ជើញមកសម្ភាសន៍ នៅការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកនោះទេ។ សូមអានព័ត៌មានបន្ថែមនៅក្នុងគេហទំព័រនេះ

ចាប់ដំណើរការភ្លាមៗ ស្ថានទូតនឹងមិនសម្ភាសបេក្ខជនណាដែលបានប្រើប្រាស់លេខបាកូត ដែលគ្មានសុពលភាពដើម្បីណាត់ពេលវេលាសម្ភាសន៍ទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់ខ្លួនឡើយ។  បេក្ខជនទាំងអស់ត្រូវបានតម្រូវឱ្យប្រើប្រាស់បាកូតដែលមានសុពលភាពដើម្បីកំណត់ពេលវេលានៃការណាត់សម្ភាសន៍របស់ខ្លួន។ ប្រសិនបេក្ខជនណាខកខានក្នុងការប្រើប្រាស់លេខបាកូតដែលមានសុពលភាព ក្នុងពេលធ្វើណាត់ពេលវេលាសម្ភាសន៍របស់ពួកគេ បេក្ខជននោះនឹងត្រូវបានស្នើឱ្យធ្វើការកក់ពេលវេលាសម្ភាសន៍ថ្មីមួយទៀត ដោយប្រើប្រាស់លេខបាកូតដែលមានសុពលភាព ហើយពាក្យស្នើសុំទិដ្ឋាការរបស់បេក្ខជនទាំងនោះ នឹងមិនត្រូវបានដំណើរការនៅថ្ងៃសម្ភាសន៍ដើមឡើយ។

ប្រព័ន្ធកំណត់ពេលវេលាសម្ភាសន៍នឹងចាប់ដំណើរការនៅថ្ងៃទី ១៨ កក្កដា ២០១៦
ដើម្បីផ្តល់ជូនជាសេវាកម្មអតិថិជនដែលមានប្រសិទ្ធភាពខ្ពស់បំផុតមួយ ក្រុមការងារទិដ្ឋាការមិនមែនអន្តោប្រវេសន៏នឹងអនុវត្តប្រព័ន្ធការសម្ភាសន៍ ដែលបង្កើតឡើងដើម្បីកាត់បន្ថយពេលវេលាដែលបេក្ខជនត្រូវរង់ចាំ។
ដោយចាប់ដំណើរការពីថ្ងៃទី ១៨ កក្កដា ២០១៦ នេះតទៅ ការសម្ភាសន៍ទិដ្ឋាការមិនមែនអន្តោប្រវេសន៍នឹងត្រូវបានកំណត់នៅវេលាម៉ោង ៨ ព្រឹក ៨៖២០នាទីព្រឹក ៨៖៤០នាទីព្រឹក និង ៩ព្រឹក។ បុគ្គលិកស្ថានទូតនឹងផ្តល់ការសម្របសម្រួលដល់បេក្ខជនក្នុងការចូលមកស្ថានទូត រយៈពេល ១៥ នាទី មុនពេលវេលាសម្ភាសន៏ របស់បេក្ខជននីមួយៗ
បេក្ខជនដែលមកដល់មុន ១៥ នាទី នៃពេលវេលាសម្ភាសន៍របស់ខ្លួន នឹងត្រូវបានស្នើឱ្យរង់ចាំនៅខាងក្រៅបរិវេណរបស់ស្ថានទូត។

ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី១ ខែមេសា បេក្ខជនទិដ្ឋាការទាំងអស់ត្រូវតែដាក់បញ្ចូលរូបថតប្រភេទឌីជីថលទៅក្នុងទម្រង់ DS-160 នៅពេលបំពេញពាក្យសុំទិដ្ឋាការ ហើយពួកគេត្រូវយករូបថតមួយសន្លឹកទៅស្ថានទូតនៅថ្ងៃដែលពួកគេបានណាត់ពេលវេលា។

ព័ត៌មានសំខាន់៖
ប្រសិនលោកអ្នកជាជនជាតិនៃប្រទេសដែលស្ថិតក្នុងកម្មវិធីលើកលែងទិដ្ឋាការ ប៉ុន្តែលោកអ្នកមិនអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមកម្មវិធីនេះបាន លោកអ្នកគួរដាក់ពាក្យស្នើសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ យ៉ាងហោចណាស់បីខែមុនថ្ងៃដែលលោកអ្នកចង់ធ្វើដំណើរ។ ប្រសិនលោកអ្នកមិនមានគម្រោងធ្វើដំណើរបន្ទាន់ទេនោះ លោកអ្នកគួរបង់ថ្លៃពាក្យស្នើទិដ្ឋាការមិនមែនអន្តោប្រវេសន៍ បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ DS-160 តាមរយៈគេហទំព័រ https://ceac.state.gov/genniv/ និងណាត់ពេលវេលាសម្ភាសន៍។ ប្រសិនលោកអ្នកត្រូវធ្វើដំណើរជាបន្ទាន់ លោកអ្នកអាចស្នើជាការពន្លឿនការណាត់ពេលវេលាសម្ភាសន៍បាន។ សូមបញ្ចូលនៅក្នុងការស្នើរបស់អ្នកនូវកាលបរិច្ឆេទនិងគោលបំណងនៃការធ្វើដំណើរ ក៏ដូចជាសេចក្តីចម្លងនៃសារណាមួយដែលអ្នកបានទទួលពីស្ថាប័ន គយនិង ការពារព្រំដែនសហរដ្ឋអាមេរិក ទាក់ទងនឹងស្ថានភាព ESTA របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការកម្រិតនៃការធ្វើដំណើរក្រោមកម្មវិធីលើកលែងទិដ្ឋាការ រួមទាំងលក្ខខណ្ឌតម្រូវសម្រាប់លិខិតឆ្លងដែនអេឡិចត្រូនិច លោកអ្នកអាចចូលទៅកាន់ https://travel.state.gov/content/visas/en/visit/visa-waiver-program.html.

Brooklyn Bridge

សូមស្វាគមន៍មកកាន់សេវាព័ត៌មានទិដ្ឋាការសហរដ្ឋអាមេរិកសម្រាប់ ប្រទេសកម្ពុជា។ លើគេហទំព័រនេះ អ្នកអាចស្វែងរកព័ត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ និងតម្រូវការផ្សេងៗដើម្បីដាក់ពាក្យសុំទិដ្ឋាការនីមួយៗ។ អ្នកអាចស្វែងយល់ផងដែរអំពីរបៀបបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលចាំបាច់ និងរបៀបណាត់ពេលវេលាសំរាប់សម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។

នេះគឺជាគេហទំព័រផ្លូវការរបស់បេសកកម្មសហរដ្ឋអាមេរិកនៅប្រទេស កម្ពុជា ដែលផ្តល់ព័ត៌មានអំពីទិដ្ឋាការ ។

ព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ពត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍