អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ការណាត់ជួបជាក្រុម

ការណាត់ជួបជាក្រុម

លើទំព័រនេះ

ទិដ្ឋភាព​ទូទៅ

ឧទាហរណ៏នៃក្រុមរួមបញ្ចូលទាំង ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ សិក្ខាកាមដែលមានវិជ្ជាជីវៈ កងទ័ពបំពេញកាតព្វកិច្ច និងក្រុមទេសចរណ៍។ ក្រុមដែលមានចំនួនច្រើន អាចត្រូវបានបែងចែកពេលណាត់ជួបរយៈពេលច្រើនថ្ងៃ។

របៀប​ដាក់ពាក្យសុំ

ជំហានទី 1

អ្នកសម្របសម្រួលក្រុមដែលបានជ្រើសតាំងប្រើប្រាស់ ប្រព័ន្ធណាត់ជួបលើបណ្តាញអ៊ីនធឺណិត ដើម្បីចុចលើ ការស្នើសុំកំណត់ពេលជាក្រុម និងដើម្បីស្នើសុំការណាត់ជួបជាក្រុម។ វាមិនមែនអាចធ្វើទៅបានដើម្បីដាក់ការស្នើសុំមួយតាមរយៈភ្នាក់ងារឡើយ។ នៅពេលដែលសំណើនេះត្រូវបានដាក់, សូមរង់ធើ្វការរងចាំសម្រាប់ការឆ្លើយតបពីស្ថានទូតឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលនឹងផ្ញើមកតាមរយៈអ៊ីមែល។

ជំហានទី 2

ប្រសិនបើស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកយល់ព្រមលើការស្នើសុំនេះ អ្នកសម្របសម្រួលក្រុមនឹងទទួលបានអ៊ីម៉ែលមួយ ដែលអញ្ជើញគាត់ ឬនាងឱ្យប្រគល់ប្រវត្តិរូបរបស់គាត់ ឬនាងទៅ កំណត់តពេលណាត់ជួប សម្រាប់សមាជិកម្នាក់ៗរបស់ក្រុមនេះ។ ភ្នាក់ងារមជ្ឈមណ្ឌលហៅទូរស័ព្ទម្នាក់មិនអាចកំណត់ពេលណាត់ជួបជាក្រុមបានឡើយ ប៉ុន្តែពួកគេមានលទ្ធភាពដើម្បីជួយជាមួយនឹងសំណួរៗបាន។ ប្រសិនបើស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកបដិសេធនឹងការស្នើសុំការណាត់ជួបជាក្រុមនេះ ការជូនដំណឹងមួយក៏នឹងត្រូវបានផ្ញើតាមរយៈអ៊ីម៉ែលផងដែរ។ ក្នុងករណីនេះ សមាជិកក្រុមម្នាក់ៗត្រូវតែកំណត់ពេលណាត់ជួបរៀងៗខ្លួន។

ចំណាំ៖ អ៊ីម៉ែលដែលបញ្ជាក់ ឬបដិសេធការស្នើសុំរបស់អ្នកមកពី no-reply@ustraveldocs.com ។ កម្មវិធីអ៊ីម៉ែលមួយចំនួនមានច្បាប់ដែល អ្នកផ្ញើសារមិនស្គាល់នឺងចូលទៅក្នុងសារឥតបានការ ឬអ៊ីម៉ែលឥតបានការ។ ប្រសិនបើអ្នកមិនបានទទួលការជូនដំណឹងតាមអ៊ីម៉ែលរបស់អ្នក សូមរកមើលសារក្នុងអ៊ីមែលឥតបានការរបស់អ្នក។

ជំហានទី 3

សមាជិកក្រុមម្នាក់ៗត្រូវតែបង់ ថ្លៃពាក្យសុំទិដ្ឋាការនេះ។ ក្នុងករណីធ្វើការបង់ថ្លៃសរុប អ្នកនឹងទទួលបានលេខបង្កាន់ដៃបង់ប្រាក់តែមួយប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ ហើយនឹងប្រើប្រាស់លេខបង្កាន់ដៃបង់ប្រាក់នេះសម្រាប់ថ្លៃ MRV មានសុពលភាពដែលបានបង់រួចនីមួយៗ។(បន្ថែមតារាងបង់ថ្លៃសរុប)

ប្រភេទ​ទិដ្ឋាការ និង ចំនួន​ទឹកប្រាក់​ថ្លៃសេវា​ដាក់ពាក្យសុំ - រៀបចំ​តាម​ប្រភេទ​ទិដ្ឋាការ
ប្រភេទ​ទិដ្ឋាការ ការពិពណ៌នា ចំនួន​ទឹកប្រាក់​ថ្លៃសេវា ជ្រើសបរិមាណ
B ជំនួញ/​ទេសចរ $160
C-1 ឆ្លងកាត់ $160
C-1/D ឆ្លងកាត់ និង អាកាសយានិក $160
CW បុគ្គលិកអន្តរកាល CNMI $190
D នាវិក/​អាកាសយានិក $160
E ឈ្មួញ/វិនិយោគិន​តាម​សន្ធិសញ្ញា, អ្នកឯកទេស​អាជីព​របស់​ប្រទេសអូស្ត្រាលី $205
F សិស្ស/និស្សិត (សិក្សា) $160
H កម្មករ និង ការជួលឲ្យធ្វើការងារ, អ្នកទទួល​ការបណ្ដុះបណ្ដាល ជា​បណ្ដោះអាសន្ន/​តាម​រដូវកាល $190
I ្នកកាសែត និងសារព័ត៌មាន $160
J អ្នកធ្វើទស្សនកិច្ច​ផ្លាស់ប្ដូរ $160
K គូដណ្ដឹង ឬ ប្តីឬប្រពន្ធ​ពលរដ្ឋ​​អាមេរិក $265
L អ្នកផ្ទេរ​នៅក្នុង​ក្រុមហ៊ុន $190
M សិស្ស/និស្សិត (វិជ្ជាជីវៈ) $160
O បុគ្គល​ដែល​មាន​សមត្ថភាព​ពិសេស $190
P អត្តពលករ សិល្បករ & អ្នកផ្ដល់​ការកំសាន្ត $190
Q ការផ្លាស់ប្ដូរ​វប្បធម៌​អន្តរជាតិ $190
R បុគ្គលិក​សាសនា $190
T ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស $160
TN/TD អ្នកជំនាញ NAFTA $160
ជំហានទី 4

សមាជិកក្រុមម្នាក់ៗត្រូវតែបំពេញ ទម្រង់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍អេឡិចត្រូនិច (DS-160) ហើយព្រីនទំព័របញ្ជាក់នេះ។

ជំហានទី 5

អ្នកសម្របសម្រួលក្រុមត្រូវប្រគល់ប្រវត្តិរូបរបស់សមាជិកក្រុបតាមរយៈ ប្រព័ន្ធណាត់ជួបលើបណ្តាញ ហើយចុចលើ ប៊ូតុង ការស្នើសុំកំណត់ពេលជាក្រុម (Group Scheduling Request) ដើម្បីចាប់ផ្តើមកំណត់ពេលណាត់ជួបរបស់ក្រុមនេះ។ គាត់ ឬនាងគួរតែមានព័ត៌មានចំនួនបីអំពីសមាជិកក្រុមម្នាក់ៗនៅក្នុងដៃ៖

  • លិខិតឆ្លងដែនរបស់សមាជិកក្រុមនេះជាមួយឈ្មោះពេញរបស់បេក្ខជន លេខលិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត កាលបរិច្ឆេទផុតកំណត់លិខិតឆ្លងដែន និងទិន្នន័យសំខាន់ផ្សេងទៀត ដែលមានស្ថិតនៅលើទំព័រជីវប្រវត្តិរបស់លិខិតឆ្លងដែននេះ។
  • លេខបង្កាន់ដៃបង់ថ្លៃពាក្យសុំទិដ្ឋាការរបស់សមាជិកក្រុម។ ចុច ទីនេះ សម្រាប់ជំនួយក្នុងការកំណត់ទីតាំងលេខនេះ។
  • លេខបាកូដចំនួន 10 ខ្ទង់ពីទំព័របញ្ជាក់ DS-160 របស់សមាជិកក្រុមនេះ។
ជំហានទី 6

អ្នកសម្របសម្រួលក្រុមជ្រើសរើសការស្នើសុំការណាត់ជួបជាក្រុមដែលបានអនុម័ត ដែលស្របតាមក្រុមត្រឹមត្រូវនេះ។ ប្រសិនបើអ្នកសម្របសម្រួលក្រុមនេះជារឿយៗកំណត់ពេលណាត់ជួបជាក្រុម វាមានសារៈសំខាន់ដែលត្រូវជ្រើសរើសការស្នើសុំរបស់ក្រុមត្រឹមត្រូវ។

ជំហានទី 7

សមាជិកក្រុមម្នាក់ៗត្រូវបានបន្ថែមជា "អ្នកនៅក្នុងបន្ទុក" ទៅក្នុងប្រវត្តិរូបរបស់អ្នកសម្របសម្រួលក្រុម។ អ្នកសម្របសម្រួលក្រុមនេះអាចជ្រើសរើសជាសមាជិករបស់ក្រុមម្នាក់ឬក៏មិនអាច។

ជំហានទី 8

ក្រុមនេះទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនៅកាលបរិច្ឆេទ និងពេលសម្ភាសន៍ទិដ្ឋាការរបស់ពួកគេ។ សមាជិកម្នាក់ៗត្រូវតែមានច្បាប់ចម្លងលិខិតណាត់ជួបដែលបានព្រីន ទំព័របញ្ជាក់ DS-160 រូបថតមួយសន្លឹកដែលបានថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនបច្ចុប្បន្ន និងលិខិតឆ្លងដែនចាស់ៗទាំងអស់។ ពាក្យសុំដែល​គ្មាន​ឯកសារ​ទាំងអស់​នេះ នឹង​មិន​ត្រូវ​បាន​ទទួល​យកឡើយ​។

ចំនុចសំខាន់ៗដែលត្រូវចងចាំ
  • នៅពេលការស្នើសុំរបស់ក្រុមនេះត្រូវបានយល់ព្រម ក្រុមនេះមានពេលកម្រិតក្នុងការបំពេញជំហាននីមួយៗចាប់ពីជំហានទីមួយ រហូតដល់ជំហានទីប្រាំមួយ។ ជាធម្មតា វាមានរយៈពេលចំនួនប្រាំពីរថ្ងៃ ប៉ុន្តែអ្នកសម្របសម្រួលសមាជិកក្រុមនេះគួរតែ ទៅរកការបញ្ជាក់នេះដែលបានទទួលតាមអ៊ីម៉ែល។ ក្នុងករណីការស្នើសុំផុតកំណត់ អ្នកសម្របសម្រួលក្រុមនេះត្រូវតែចាប់ផ្តើមឡើងវិញ ហើយដាក់ជូនការស្នើសុំថ្មីមួយ។
  • អ្នកសម្របសម្រួលក្រុមនេះគួរតែបំពេញជំហានទី 1 ទី 2 ទី 3 និង ទី 5 សម្រាប់សមាជិកក្រុម។ អ្នកដាក់ពាក្យម្នាក់ៗត្រូវតែបំពេញទម្រង់ DS-160 របស់គាត់ ឬរបស់នាងដោយផ្ទាល់។
  • ប្រសិនបើសមាជិកក្រុមបានកំណត់ពេលណាត់ជួបរួចហើយ គាត់ ឬនាងមិនមានសិទ្ធិក្លាយជាសមាជិកក្រុមទៀតឡើយ។ គាត់ ឬនាងត្រូវតែចូលរួមការសម្ភាសន៍ទិដ្ឋាការតែម្នាក់ឯង។
  • ប្រសិនបើអ្នកដាក់ពាក្យរបស់ក្រុមនេះកំពុងដាក់ពាក្យសុំនៅក្រោម ញត្តិ I-797 ដែលបានអនុម័ត ដូចជា អ្នកដាក់ពាក្យសុំទិដ្ឋាការ H2A, H2B ឬ H3 នៅក្នុង ជំហានទីមួយ អ្នកសម្របសម្រួលក្រុមនេះត្រូវតែ ភ្ជាប់ឯកសារថតចម្លងស្របច្បាប់នៃ I-797 ដែលបានអនុម័តជាផ្នែកនៃការស្នើសុំនេះ។